Partner im RedaktionsNetzwerk Deutschland
AccueilPodcastsSociété
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
Podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ajouter

Épisodes disponibles

5 sur 24
  • ការចុះចូលបក្សកាន់អំណាចរបស់បណ្ឌិត យង់ សាំងកុមារ ជារឿងនយោបាយឬជួយកសិកម្ម?
    យោងតាមលិខិតពីរច្បាប់ផ្ញើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ លោកបណ្ឌិត យង់​ សាំងកុមារ ដែលជាអតីតប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងសហការីម្នាក់ទៀតសរសេរថា លោកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងការងាររដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយកសិកម្មឲ្យបានជោគជ័យ ក្នុងគោលបំណងជួយលើកស្ទួយជីវភាពកសិករ និងសន្តិសុខស្បៀងជាដើម។ ក៏ប៉ុន្តែការផ្លាស់ប្តូរយ៉ាងរហ័សរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យរូបនេះ ទៅកាន់គណបក្សកាន់អំនាចត្រូវគេមើលឃើញរូបភាពផ្សេងៗគ្នា។
    11/29/2022
    12:34
  • តើការចាប់ខ្លួនមេដឹកនាំសហជីពជាថ្មី ប៉ះពាល់បែបណាដល់លំហសង្គមស៊ីវិល សហជីពនៅកម្ពុជា?
    នា​ថ្ងៃទី២៦ ខែវិច្ឆិកា ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​ ​ត្រូវ​ប៉ូលីសចាប់​ខ្លួន​ជាថ្មី។ មេសហជីព និងអ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្ស អំពាវនាវឲ្យមានការដោះលែង ខណៈអាជ្ញាធរបញ្ជាក់ថាការចាប់ខ្លួននេះ គឺជាការអនុវត្តតាមដីកាតុលាការ។ យ៉ាងណាក៏ដោយមន្ត្រីសិទ្ធិមនុស្សមើលឃើញថាការចាប់ខ្លួនប្រធានសហជីព គឺបង្ហាញពីការរឹតត្បិតសេរីភាពសមាគម និងសង្គមស៊ីវិល សហជីពនៅកម្ពុជា ដែលអាចប៉ះពាល់ដល់បរិយាកាសបោះឆ្នោតនាពេលខាងមុខ។
    11/28/2022
    12:46
  • ហេតុអ្វីកម្ពុជារៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាថ្មីឡើងវិញ?
    កម្ពុជា​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ក្រោម​ហេតុ​ផល​លើក​កម្ពស់​គុណភាព​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ ឱ្យ​ស្រប​តាម​បរិបទ​សង្គម​បច្ចុប្បន្ន។​ មន្ត្រី​កម្ពុជា​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​ថា​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នឹង​ចូល​រួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​ពាក់ព័ន្ធ​ចង់​ឲ្យ​មាន​ការ​ទទួល​យក​មតិ​យោបល់​របស់​មហាជន​ មុន​នឹង​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​នេះ​។​
    11/27/2022
    12:13
  • ប្រអប់ទទួលបណ្តឹងពីអ្នកជាប់ឃុំនៅពន្ធនាគារត្រូវមានកិច្ចការពារសិទ្ធិឯកជនភាព
    មន្ត្រី​សិទ្ធិ​មនុស្ស ​ស្នើ​ឲ្យ​មាន​កិច្ច​ការពារ​សិទ្ធិ​ឯកជន​របស់​អ្នក​ជាប់​ឃុំ​ឃាំង​ ដើម្បី​ពួក​គេ​អាច​ដាក់​ពាក្យ​បណ្តឹង​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ។​ ការ​ស្នើ​នេះ​ គឺ​បន្ទាប់​ពី​ប្រអប់​ទទួល​ពាក្យ​បណ្តឹង​ត្រូវ​បាន​ដាក់​នៅ​តាម​​ពន្ធនាគារ​ចំនួន​៣​ទីតាំង​នៅ​រាជ​ធា​នី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៤​វិច្ឆិកា ​ដោយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​។ ​នេះ​ជា​អ្វី​ដែល​ត្រូវ​បាន ​គេ ​ពន្យល់​ ថា​  ជា​ យន្តការ​ មួយ ​ក្នុង​ ការ​ លើក​ កម្ពស់ ​ និង​ ការ ​ការ ពារ​ សិទ្ធិ​  សេរី ភាព​ របស់ ​ជន​ជាប់ ឃុំ ។​  ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចោទ ​សួរ​ ពី ​កិច្ច ​ការពារ​សិទ្ធិ​ឯកជនភាព​របស់​ អ្នក​ដាក់​ពាក្យ ​បណ្តឹង។​
    11/26/2022
    10:37
  • ហេតុ​អ្វី​សហ​រដ្ឋ​អាមេរិក​នៅ​តែ​លើក​បញ្ហា​មូល​ដ្ឋាន​ទ័ព​ចិន​កំពង់​ផែ​រាម​?
    បញ្ហា​កំពង់​ផែ​រាម​នៅ​តែ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក​លើក​ឡើង​ម្តង​ទៀត​ចំពោះ​មុខ​ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា​ នៅ​ក្នុង​ជំនួប​ទ្វេរ​ភាគី  ក្រៅ​កិច្ច​ប្រជុំ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ានដែល​បញ្ចប់​នៅ​ថ្ងៃទី​២៣​វិច្ឆិកា​។​ ជា​ការ​ឆ្លើយ​តប​ដូច​រាល់ដងដែរ លោក ទៀ បាញ់ ប្រាប់អាមេរិកថា កុំកង្វល់ពេកពីរឿង​កំពង់​ផែរាម​នេះ ដោយ​រុញ​ឲ្យ​អាមេរិក​ទៅ​ខ្វល់​រឿង​ផ្សេង​វិញ​។
    11/25/2022
    14:01

Radios similaires

À propos de ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Site web de la radio

Écoutez ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ, ភ្ញៀវប្រចាំថ្ងៃ ou d'autres radios du monde entier - avec l'app de radio.fr

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Téléchargez gratuitement et écoutez facilement la radio et les podcasts.

Google Play StoreApp Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ: Podcasts du groupe

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ: Radios du groupe